កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ខ្សែភាពយន្តខ្លីមួយ ក្រោមចំណងជើងថា “ប្រពន្ធមិនបានការ” ភាគបញ្ចប់ ផ្ទុះការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ក៏ដូចជាអ្នកប្រើប្រាស់នៅតាមបណ្តាញសង្គមហ្វេសប៊ុក ដោយសាច់រឿងក្នុងនេះ បានបង្កប់ លាយឡំ សកម្មភាព មិនសមរម្យមួយចំនួន។ ដោយមិនយូរប៉ុន្មាន ពេលឃើញសារព័ត៌មានចុះផ្សាយរួច ក៏ដឹងដល់ លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រី របស់សម្តេចតេជោ ហ៊ុន សែន ហើយក៏មានប្រតិកម្មបែបនេះថា “សូមអោយក្រសួងពាក់ព័ន្ធ មើលផង ពេលនេះ កំពុងពេញនិយមណាស់ ឥឡូវអារឿងអប់រំ ផិតក្បត់ហ្នឹង អប់រំអោយក្មេងឆាប់
ចេះ៕”។ ឃើញលោកជំទាវ លើកឡើងបែបនេះ មានអ្នកខ្លះបានបន្ថែមថា ៖ ហេតុអ្វីបានទៅជាអ៊ីចឹង អស់ហើយ លោកព្រេះអើយ, ថាមែនៗ រឿងអប់រំថ្មីដូចឆ្កួត, ហួសនិយាយ, ពិតមែនហើយអ៊ុំ ពិបាកមើល និង ពិបាកស្តាប់ភាសាពួកគាត់ណាស់ មិនហ៊ានអោយកូនមើលទេ, អរគុណអ្នកម្ដាយ, ស្តេច prank ឃើញ អ្នកមីង share ដាក់ caption អ៊ីចឹងដេកភ័យហើយ មើលទៅ, សូមក្រសួងអប់រំជួយចាត់វិធាននការផង។ មិនទុក
យូរទេ ពេលឃើញសារ លោកជំទាវ រួចមក ធ្វើឲ្យ តួអង្គក្នុងរឿងនេះ មិនទុកយូរឡើយ ក៏បានចេញមុខ live សុំទោសជាសាធារណៈ នាថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ ហើយភ្ជាប់ពាក្យមួយឃ្លាថា “សុំទោសទៅដល់អ្នកម្ដាយ ហ៊ុន ស៊ីណាត និងបងប្អូន ទាំងអស់គ្នា ដែលពួកខ្ញុំលេងរឿង ជ្រុលជ្រួស ចាប់ពីថ្ងៃនេះតទៅ ពួកខ្ញុំនឹងកែ ហើយនឹងយករឿងល្អ មកលេងជូនបងប្អូនទាំងអស់គ្នា”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលការ live របស់ តួអង្គ ទំាងពីរ ខាងក្រោមនេះ ទំាងអស់គ្នា៖
COMMENTS