កាលពីថ្ងៃទី ១៧ ខែមករា ឆ្នំា ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ លោក អ៊ិន សុភិន បានបង្ហោះរូបភាព២សន្លឹក នៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ខ្លួន រួចទំលាយរឿងដ៏ភ្ញាក់ផ្អើល និងព្រឺសម្បុរមួយឲ្យដឹងថា “តើជឿថានេះជារឿងពិតទេ ? កាលពីថ្ងៃទី15/01/2022 នៅតារាងបាល់ទាត់មួយកន្លែង នៅភ្នំពេញ ខ្ញុំបានឃើញ៤ដងហើយ។ មិនយូរប៉ុន្មានរំលងបានប៉ុន្មានថ្ងៃ គេឃើញ លោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ ដែលជាអ្នកអត្ថាធិប្បាយ ការប្រកួតបាល់ទាត់ ដ៏ល្បីល្បាញម្នាក់ នៅក្នុងប្រទេសកម្ពុជាយើង បានចេញមុខនិយាយរឿងនេះហើយ ដោយបញ្ជាក់ច្បាស់ៗថា “ឥឡូវពូនិយាយហេតុការណ៍ហ្នឹងបន្តិច រូបភាព
ហ្នឹងថតបាននៅតង់ទី១ ក៏ប៉ុន្តែស្រាប់តែពេលការប្រកួតបញ្ចប់ហើយ លោកពូ អ៊ិន សុភិន ដែលជាម្ចាស់ផលិតកម្មមហាហង្ស ក៏ដូចជាម្ចាស់ក្លឹប ក្រុមបាល់ទាត់មហាហង្ស គាត់ថា គាត់ជឿ ទៅលើរឿងហ្នឹង គឺពិតជាវិញ្ញាណខ្មោចពិតមែន ព្រោះពីមុនមក សមាជិកក្រុមបាល់ទាត់គាត់ គឺធ្លាប់ឃើញនៅហ្នឹង ក៏ប៉ុន្តែខ្ញុំបកស្រាយ ពេលដែលចប់ការប្រកួត 45 នាទី ខ្ញុំដើរទៅបត់ជើងតូច ជិតហ្នឹង ខ្ញុំអើតមើលទៅឃើញមនុស្ស៣នាក់ មានស្រី មានប្រុស ក្មេងៗទេ ឈរនៅដើមត្នោតហ្នឹង បន្ទាប់មកទៀត ស្រាប់តែពូមកវិញ ការប្រកួតតង់ទី២ចាប់ផ្តើមក៏នៅតែឃើញក្មេង៣នាក់ហ្នឹងឈរមើលដែរ គាត់ឈរមើលដល់ចប់ការប្រកួត ហើយនៅពេលដែលធ្លាយរូបភាពនេះកើតឡើង…”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ ទំាងអស់គ្នា៖
COMMENTS