អេមណាស់! អីយ៉ា រ៉េត ស៊ូហ្សាណា តុបតែងខ្លួនបែបនេះ មើលទៅពិតជាស្រស់ស្អាតដល់ហើយ ក្នុងថ្ងៃភ្ជាប់ពាក្យរបស់ សយ រតនៈ និង ប៉ាច គីមមួយ, រួចផ្ញើរសារជូនពរប៉ុន្មានម៉ាត់យ៉ាងមានន័យថា..

វ័យកាន់តែចាស់ហើយ! តារាសម្លេងស្អក ហួរ ឡាវី ទម្លាយអារម្មណ៍ពិតឥតលាក់លៀមទាក់ទងនឹងវិស័យសិល្បៈ លោកនិយាយថា..(មានវីដេអូ)
ច្បាស់ណាស់ ទាយដូចមើលឃើញ! ចែដាណាជួបគ្រូរទាយឲ្យភ្លាមៗថា ជួបគូរក្រោយល្អណាស់…(មានវីដេអូ)
សរសើរមែនតើ! ផ្ទុះការរិះគន់រហូតតែ ភិទិ នៅតែអាចធ្វើរឿងមួយនេះបានគឺ……(មានវីដេអូ)


ជឿជាក់ថាប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀងស្រីវ័យក្មេង គឺ កញ្ញា រ៉េត ស៊ូហ្សាណា ដែលជាតារាស្រីទើបតែប្រឡូកក្នុងវិស័យចម្រៀងរយៈពេលប៉ុន្មានឆ្នាំប៉ុណ្ណោះ តេរូបនាងទទួលបានគាំទ្រយ៉ាងខ្លាំង ។ខណៈទទួលបានឈ្មោះបោះសំឡេងនៅក្នុងការងារសិល្បៈហើយ តារាចម្រៀងស្រីវ័យក្មេងរូបនេះ ក៏ត្រូវបានមហាជនជាច្រើនបានចាប់អារម្មណ៍ជាខ្លាំងទៅលើការតុបតែងខ្លួនក្នុងជីវិតប្រចាំថ្ងៃ ជាពិសេសគឺបច្ចុប្បន្ន ស៊ូហ្សាណា កំពុងតែអង្រួនចិត្តអ្នកទស្សនាជាខ្លាំង ជាមួយនឹងរូបរាង ដ៏ស្លឹមតូចច្រឡឹង ។តួយ៉ាង នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២២ នេះ រ៉េត ស៊ូហ្សាណា បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត គួរឲ្យចង់គយគន់ ខណៈចូលរួមថ្ងៃភ្ជាប់ពាក្យរបស់ សយ រតនៈ និង ប៉ាច គីមមួយ ប្រកបដោយទឹកមុខ

សប្បាយរីករាយយ៉ាងខ្លាំង ។មិនត្រឹមតែ តារាចម្រៀង រ៉េត ស៊ូហ្សាណា បានចូលរួមថ្ងៃពិសេសនោះទេ ក៏មានតារាប្រុសស្រីល្បីជាច្រើនដួងទៀតដូចជា៖ ““ឆន សុវណ្ណរាជ, ចំរើន សុភ័ក្រ្ត, នី រតនា និងភរិយា, ដេវីត, សុគន្ធ និសា, ម៉ាដូណា, សុខ ស្រីនាង, ឃុន វត្ថា, វី ឌីណែត, ប្រេម៉ា, បាន មុន្នីលក្ខ័”, នៅមានតារាប្រុសស្រីល្បីជាច្រើនដួងដែលបានអញ្ជើញចូលរួម ដែលមិនអាចលើកយកមកនិយាយរៀបរាប់អស់បាន ។ជាមួយគ្នានេះផងដែរ រ៉េត ស៊ូហ្សាណា ក៏បានផ្ញើរសារជូនពរយ៉ាងផ្អែមល្ហែមបែបនេះថា៖ “ចូលរួមពិធីភ្ជាប់ពាក្យ របស់បងស្រីប៉ាច គីមមួយ នឹង បងប្រុស សយ រតនៈ Congratulations bong may your engagement be happy. May your wedding be unforgettable. May your love grow always.” ៕ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

COMMENTS