Joy rinlanee រីករាយនឹងជីវិតរស់នៅម្នាក់ឯង ក្នុងវ័យ ៤៣ ឆ្នាំ

ពេលនេះលោកពូ ព្រហ្មរក្សាលោក ចេញឆ្លើយតប ទៅអ៊ុំស្រីដែលបបួលព្រហ្មវា.យ.គ្នា និងចេមកប់ៗមាត់នោះថា……..(មានវីដេអូ)
អ្នកគាំទ្រ ខឹម វាសនា ផ្ដើមប្រមូលកន្ទេល អង្រឹង និងបង្វេចត្រឡប់ទៅផ្ទះ ខណៈសមត្ថកិច្ចត្រៀមអនុវត្តវិធាន…(មានវីដេអូ)
ហាមច្រណែន ស៊ឹម ច័ន្ទពន្លឺ ដឹក មាស នីតា ដើរលេង មុនថ្ងៃផ្តាច់ព្រ័ត្រមកដល់ ហើយប្រាប់ថា…….(មានវីដេអូ)

រាល់ប្រិយមិត្តដែលនិយមតាមដានតារាថៃ ប្រាកដជាបានស្គាល់រួចមកហើយតារាសម្តែង ក៏ដូចជាពិធីការិនី Joy Rinlanee ដែលជាតារាជួរមុខម្នាក់ពោរពេញដោយទេពកោសល្យសមត្ថភាព និង សម្រស់។ អស់រយៈពេលមក ២៥ ឆ្នាំហើយ ដែលតារាស្រីរូបនេះបានប្រឡូកក្នុងរង្វង់សិល្បៈថៃ ហើយបានសាងនូវកេរ្តិ៍ឈ្មោះល្បីរន្ទឺក្នុង និង ក្រៅប្រទេស។បើក្រឡេកទៅមើលពីជីវិតឯកជនរបស់តារាស្រីរូបនេះវិញ ក៏មិនចាញ់តារាស្រីផ្សេងដែរ ទោះបីពុំទាន់មានស្នេហាក៏ពិតមែន តែនាងតែងតែផ្តល់ស្នាមញញឹមដល់

ខ្លួនឯង នាំខ្លួនឯងទៅជួបអ្វីដែលថ្មីៗ និង ប្លែកៗរហូត មិនថាដំណើរកម្សាន្ត ឬ ជីវិតការងារនោះទេ។មហាជនតែងសង្កេតឃើញថា ទោះបីជារស់នៅម្នាក់ឯង ក្នុងវ័យ ៤៣ ឆ្នាំក៏ពិតមែននតែ Joy ហាក់សប្បាយរីករាយខ្លាំង។ ជារឿយៗ នាងតែងបានចេញមកបង្ហាញពីជីវិតរស់នៅសាមញ្ញៗ ដូចជាដាំបន្លែថែផ្កាជាដើម។សម្រាប់មហាជន ខណៈដែលឃើញនាង មានភាពរីករាយក្នុងជីវិតបែបនេះ ពួកគេក៏ហាក់ចូលរួមសម្ដែងការត្រេកអរជាមួយដូចគ្នា ពីព្រោះថាអ្នកមិនមានស្នេហា មិនប្រាកដថាគ្មានសុភមង្គលនោះទេ៕

 

COMMENTS