Joy rinlanee រីករាយនឹងជីវិតរស់នៅម្នាក់ឯង ក្នុងវ័យ ៤៣ ឆ្នាំ

ដូចបាយពុះ ម្តាយសិស្សប្រតិកម្មពីនាយកសាលាសេរីភាពតាខ្មៅ..(មានវីដេអូ)
មួយក្បាច់នេះ!!គ្រប់ទឹករបស់លោកព្រ ហ្ម ខឹម វាសនា ប្រមូ លលុ យបានរាប់សែនដុល្លារ…….(មានវីដេអូ)
ស៊ឹម ច័ន្ទពន្លឺ មិនឈ្នះពាន តែឈ្នះខ្លួនឯង ក្រោយអាចអត់ធ្មត់ ឆ្លងកាត់បទពិសោធជីវិតត្រូវគេ Bully គ្រប់យ៉ាង…(មានវីដេអូ)

រាល់ប្រិយមិត្តដែលនិយមតាមដានតារាថៃ ប្រាកដជាបានស្គាល់រួចមកហើយតារាសម្តែង ក៏ដូចជាពិធីការិនី Joy Rinlanee ដែលជាតារាជួរមុខម្នាក់ពោរពេញដោយទេពកោសល្យសមត្ថភាព និង សម្រស់។ អស់រយៈពេលមក ២៥ ឆ្នាំហើយ ដែលតារាស្រីរូបនេះបានប្រឡូកក្នុងរង្វង់សិល្បៈថៃ ហើយបានសាងនូវកេរ្តិ៍ឈ្មោះល្បីរន្ទឺក្នុង និង ក្រៅប្រទេស។បើក្រឡេកទៅមើលពីជីវិតឯកជនរបស់តារាស្រីរូបនេះវិញ ក៏មិនចាញ់តារាស្រីផ្សេងដែរ ទោះបីពុំទាន់មានស្នេហាក៏ពិតមែន តែនាងតែងតែផ្តល់ស្នាមញញឹមដល់

ខ្លួនឯង នាំខ្លួនឯងទៅជួបអ្វីដែលថ្មីៗ និង ប្លែកៗរហូត មិនថាដំណើរកម្សាន្ត ឬ ជីវិតការងារនោះទេ។មហាជនតែងសង្កេតឃើញថា ទោះបីជារស់នៅម្នាក់ឯង ក្នុងវ័យ ៤៣ ឆ្នាំក៏ពិតមែននតែ Joy ហាក់សប្បាយរីករាយខ្លាំង។ ជារឿយៗ នាងតែងបានចេញមកបង្ហាញពីជីវិតរស់នៅសាមញ្ញៗ ដូចជាដាំបន្លែថែផ្កាជាដើម។សម្រាប់មហាជន ខណៈដែលឃើញនាង មានភាពរីករាយក្នុងជីវិតបែបនេះ ពួកគេក៏ហាក់ចូលរួមសម្ដែងការត្រេកអរជាមួយដូចគ្នា ពីព្រោះថាអ្នកមិនមានស្នេហា មិនប្រាកដថាគ្មានសុភមង្គលនោះទេ៕

 

COMMENTS